ខ្ទឹមស
I. ទូទៅ
ខ្ទឹមស ជារុក្ខជាតិមើមទី២ ដែលប្រជាជនទូទាំងពិភពលោកនិយមប្រើប្រាស់
បន្ទាប់ពីខ្ទឹមបារាំង និងត្រូវបានគេប្រើប្រាស់ជាយូរណាស់មកហើយសម្រាប់ជាគ្រឿងទេស និងឱសថ
។ ប្រជាជនចិន ឥណ្ឌា អេស្ស៊ីប បានប្រើតាំងពី ៤០០០ឆ្នាំមុន មកហើយ។ ខ្ទឹមស អាចមានប្រភពមកពីតំបន់អាស៊ីភាគកណ្តាល
និងអ៊ឺរ៉ុបភាគខាងត្បូង ជាពិសេសតំបន់មេឌីទែរ៉ានេ ។ ប្រភពផ្សេងទៀតបានលើកឡើងថា
មានតំបន់មួយក្នុងទ្វីបអាស៊ីកណ្តាល ដែលមនុស្សជំនាន់ដើមនៅទីនោះ
បានពង្រាយពូជរបស់វាទៅកាន់តំបន់មេឌីទែរ៉ានេ ។
ខ្ទឹមស ត្រូវបានបញ្ចូនទៅកាន់លោកខាងលិចតាមរយៈជនជាតិ អេស្ប៉ាញ ព័រទុយហ្កាល
និងបារាំង ។ មើមខ្ទឹម
ជាផ្នែកដែលគេប្រើប្រាស់ ។ ក្នុងមួយមើមមានច្រើនកំពិស ។ វាប្រើសម្រាប់ធ្វើម្ហូប
ជាគ្រឿងទេស ហើយវាមានលក្ខណៈហាងខ្លាំង រសជាតិហឹរ និងផ្អែម ។
ខ្ទឹមស ត្រូវបានគេដាំទូទាំងពិភពលោក គ្រប់រដូវកាល
និងគ្រប់សីតុណ្ហភាពទាំងអស់ក្នុងតំបន់ត្រូពិច ។
តាមទិន្នន័យផលិតភាពរបស់ពិភពលោកកាលពីឆ្នាំ ២០០៨ បានបង្ហាញថា ប្រទេសដែលផលិតខ្ទឹមស បានច្រើនជាងគេនោះគឺ ប្រទេសចិន(១២.៥លានតោន) ឥណ្ឌា (០.៦លានតោន) (កូរ៉េ ០.៣លានតោន) អេស្ស៊ីប រូស៊ី អាមេរិច មីយ៉ាន់ម៉ា បង់ក្លាដេស ជាដើម។

No comments:
Post a Comment